ទូរស័ព្ទ ប្រភេទ Smartphone Android Lu 3000 ជាមួយ នឹងរូបរាង ប្រហាក់ប្រហែល ជាមួយអាយហ្វូន បានចេញមក ប្រជែងទីផ្សារ ជាមួយ អាយហ្វូន និង សាំសុង ។
ទូរស័ព្ទ Lu 3000 មានរចនាសម្ព័ន្ធ ពិសេស ប្រើប្រព័ន្ធ Androiid 2,2 Chip Ti Omotp 3630 ល្បឿន 1 GHz មានអេក្រង់ ២,៨ អ៊ីញ ៨០០x៤៨០ ភិចសែល, មានកាមេរ៉ា ៥ មេហ្គាភិចសែល នឹងមានលទ្ធភាព ថតវីដេអូ Full HD ។
ក្រុមហ៊ុន LG បានប្រកាសថា នេះជាប្រភេទ ទូរស័ព្ទ ដែលមានប្រជែង ជាមួយអាយហ្វូន ៤ និង សាំសុង Galaxy S ។ មិនទាន់កំណត់ តម្លៃ និង ពេលវេលា ចេញលក់ នៅឡើយទេ ៕
Spread The Love, Share Our Article
ក្រុមហ៊ុន google បានផលិត ប្រភេទ កុំព្យូទ័រ Netbook ដោយប្រើប្រព័ន្ធ Chrome ដែលមាន លក្ខណៈប្រហាក់ ប្រហែល Smartphone Nexus One ។
គេហទំព័រ Digitimes បានផ្សាយ ព័ត៌មានថា Netbook របស់ ក្រុមហ៊ុន google បានផលិត ចេញលក់ ដោយប្រើ Chip ARM ។
ក្រៅពីក្រុមហ៊ុន google នៅមានក្រុមហ៊ុន ជាច្រើនទៀត ដូចជា HP, ACER ក៏បានប្រកាស ពីផលិតផលថ្មី របស់ខ្លួនដែលប្រើ Chrome Os នៅខែធ្នូ ខាងមុខនេះ ។ គេគិតថា នឹងមានម៉ាស៊ីន កុំព្យូទ័រ ចេញលក់ ប្រមាណ ៦ ម៉ឺនគ្រឿង នៅឆ្នាំនេះ ។ ប្រព័ន្ធ Chrome ត្រូវបានគេ រកឃើញដោយ ផ្អែកទៅលើ បច្ចេកវិជ្ជា Web ដែលប្រើសម្រាប់ កុំព្យូទ័រ ៕
ការប្រើបា្រស់ HTML
រៀនទាន់ចិត្តដោយខ្លួនឯង ភាសាវ៉ែប XHTML និង CSS ៖ (ភាគ១) XHTML(ដាក់ប្រកាស អត្ថបទរៀនភាសាវ៉ែប... ជាបន្តបន្ទាប់ រៀងរាល់ពីរថ្ងៃពុធ, សូមតាមដានអាន!)
ថ្វីបើអ្នក ជាអ្នកដំបូង(Beginners) មិនដែលចេះអ្វីសោះ អំពីភាសាវ៉ែប ឬ ចេះប្រើប្រាស់ ខំព្យូរើហើយក្តី ប៉ុន្តែ មិនទាន់យល់អ្វីថា ជាភាសាវ៉ែប, ខ្មែរអាយធី សំរាប់អ្នក នឹងណែនាំអ្នក អោយស្គាល់ពិភព(World) ភាសា XHTML និង CSS, បង្ហាត់់អ្នក អោយប្រើប្រាស់វា ជាបណ្តើរៗ លុះត្រា អ្នកបានរឹងដៃជើង អាចហិចហើរប្រើប្រាស់យ៉ាងរំភើយ ភាសា XHTML និងភាសា CSS ដោយខ្លួនឯង។ ប៉ុន្តែ!! ... ត្រូវការសេចក្តីព្យាយាម របស់អ្នកផងដែរ!! ... ។ ខ្មែរអាយធី សំរាប់អ្នក សង្ឃឹមថា ចំណេះរបស់អ្នក នឹងបំរើអោយខ្លួនអ្នក និងបំរើអោយផលប្រយោជ ប្រជាពលរដ្ឋខ្មែរ!! មក៍ យើងចាប់ផ្តើម!!!
មនុស្សម្នាប្រើភាសា ជាសំលេង, ជាកាយវិការ ឬ ជាអក្សរ... ដើម្បីអាចឆ្លើយឆ្លងយល់គ្នា រវាងមនុស្សនិងមនុស្ស។ រីឯ មនុស្សនិងខំព្យូរើ អាចឆ្លើយឆ្លងគ្នាបាន ក៏អាស្រ័យដែរ ទៅលើភាសា ដែលបានកំណត់ស្រាប់។ ច្រើនពាន់ភាសា បានត្រូវបង្កើតចេញមក ជាហូរហែរ ដូចជាភាសា Fortran, Qbasic, Pascal, C, C++, Visual C, Visual Basic, Java, PHP... XHTML, CSS ដើម្បីសំរួលការឆ្លើយឆ្លង រវាងមនុស្សនិងខំព្យូរើ, រវាងខំព្យូរើនិងខំព្យូរើ។ មើលផងដែរ ១ ២ ។
XHTML និង CSS ជាភាសាមិនអាចខ្វះបាន សំរាប់ឆ្លើយឆ្លង ក្នុងទំព័រវ៉ែប។ តើ XHTML ជាអ្វី? ចុះ CSS វិញ? បើចេះប្រើប្រាស់វា តើអាចធ្វើអ្វីបាន?
XHTML និង CSS ជាភាសាមិនអាចខ្វះបាន សំរាប់ឆ្លើយឆ្លង ក្នុងទំព័រវ៉ែប។ តើ XHTML ជាអ្វី? ចុះ CSS វិញ? បើចេះប្រើប្រាស់វា តើអាចធ្វើអ្វីបាន?
- XHTML : ជាពាក្យកាត់ នៃ eXtensible HyperText Markup Language។ គេប្រើវាសំរាប់ វាយបញ្ចូល ខ្លឹមសារទៅលើ មួយទំព័រវ៉ែបសៃថ៍។
- CSS : ជាពាក្យកាត់ នៃ Cascading Style Sheets (សន្លឹករចនាបថដោយល្បាក់)។ គេប្រើវាសំរាប់ រៀបទំរង់ទំព័រវ៉ែប។ ដោយសារវា ទើបអាចដាក់ទំរង់ ទាន់ចិត្ត និង ងាយស្រួល ទំព័រវ៉ែបសៃថ៍។
តើត្រូវការឧបករអ្វីខ្លះ ដើម្បីប្រើប្រាស់សរសេរ ភាសា XHTML (eXtensible HyperText Markup Language) និងភាសា CSS ដើម្បីបង្កើត មួយទំព័រវ៉ែបសៃថ៍? មានច្រើនសន្ធឹក ឧបករជាផ្នែកទន់ (Softwares) ប៉ុន្តែប្រកាសនេះ លើកយកតែ ឧបករចាំបាច់/ប្រសិទ្ធិភាព មកបង្ហាញ៖
- មួយប្រព័ន្ធខំព្យូរើ (មួយប្រដាប់ខំព្យូរើ)*
- ផ្នែកទន់ឈ្មោះ Nvu (អានថា អែនវ្យាវ: Nview) បើមិនមានភ្ជាប់អិនរើណែត**
- ប្លករបស់អ្នក បើមានភ្ជាប់អិនរើណែត
- ប្រាជ្ញាឆ្នៃប្រឌិត របស់អ្នក ដែលជាម្ចាស់ប្លក ឬ ជាអ្នកតែងរំលេច វ៉ែបសៃថ៍(Web designer)
- ឧបករស្វែងរក(Browser)៖ អិនរើណែតអិចក្សផ្លរើ (Internet Explorer), មេខលា(Mekhala) ឬ កញ្ជ្រោងភ្លើង (Firefox)
**មានច្រើនសន្ធឹក ផ្នែកទន់គិតថ្លៃ/ឥតគិតថ្លៃ សំរាប់សរសេរ XHTML និងCSS ដូចជា Dreamweaver, Frontpage, Nvu, Quanta(ក្នុងប្រព័ន្ធ Linux), Notepad, Notepad++, ...។ លើកយក Nvu មកប្រើប្រាស់ ព្រោះវាជា ផ្នែកទន់(software) មានប្រយោជបំផុត សំរាប់ ប្រជាពលរដ្ឋខ្មែរ សរសេរភាសាវ៉ែប ដោយសារវាមាន ច្រើនចំណុចពិសេស ដូចជា៖
- អាចវាយអក្សរខ្មែរយូនីកូដ-នីដា ដោយរលូន
- ងាយប្រើប្រាស់ ដោយសារបង្ហាញភ្លាម លទ្ធផលនៃភាសាវ៉ែប
- ជាផ្នែកទន់ឥតគិតថ្លៃ មានអានុភាពខ្លាំង និងប្រសិទ្ធិភាពខ្ពស់
![]() | ![]() | |
ផ្ទាំង Interface របស់ Nvu។ អ្នកត្រូវ ដាក់ភាសា XHTML លើផ្ទាំង នៃ ប្រអប់ Source | ផ្ទាំង Interface របស់ Blogger។ អ្នក ត្រូវដាក់ភាសា XHTML លើផ្ទាំង នៃ ប្រអប់ Edit Html |
ក - ទំព័រដំបូង XHTML របស់អ្នក
ក១- បណ្តាធាតុ នៃ XHTML (XHTML elements)
ជាធម្មតា គ្រប់របស់របរប្រើប្រាស់ សុទ្ធសឹងមានប្លាក(label) សំគាល់ ដូចជាប្លាក ក្រុមហ៊ុនNokia ឬ Ericcson បិទជាប់លើទូរស័ព្ទដៃ, ប្លាកក្រុមហ៊ុន Toyota, BMW, Honda បិទជាប់លើឡានម៉ូតូ ជាដើម។ អ្វីៗ សុទ្ធតែមានប្លាកសំគាល់, មួយទំព័រ XHTML ក៏ដូច្នោះដែរ។ ឈ្មោះប្លាក(Tags names) ត្រូវបានប្រើប្រាស់ ពីដើមទំព័រវ៉ែប រហូតដល់ ចុងទំព័រវ៉ែប ដែលអ្នកតែងតែ ជួបប្រទះច្រើនសញ្ញា < និង > ក្នុងមួយទំព័រ XHTML ។ < > ជាសញ្ញា សំគាល់ប្លាក។ ឈ្មោះប្លាក ថិតនៅពីក្នុង < > ។ ឧទាហរ៖ <Head> ជាប្លាកឈ្មោះ Head ។ ប្លាក(Tags) មានតួនាទី បង្ហាញអ្វីៗជាពត៌មាន ទៅឧបករស្វែងរក (Browser)
1-ប្លាក (Tags)
មានពីរប្រភេទ ប្លាក(Tags) ក្នុងមួយទំព័រវ៉ែប៖ ប្លាកដើរជាគូ និង ប្លាកដើរតែឯង៖
- ប្លាកដើរជាគូ ៖ ជាប្លាក ត្រូវបានប្រើប្រាស់ ញឹកញាប់បំផុត ក្នុងមួយទំព័រវ៉ែប។ ឧទាហរ៖ <title>ស្វាគម វ៉ែបសៃថ៍របស់ខ្មែរ!</title> <title> ជាប្លាកបើក, </title> ជាប្លាកបិទ
- ប្លាកដើរតែឯង ៖ ជាប្លាក ដែលមិនមានប្លាកបិទ ប៉ុន្តែមានសញ្ញាបិទ / ។ ឧទាហរ៖ <img /> ជា មួយប្លាកដើរតែឯង ដែលបើកដោយ <img ហើយបិទដោយ />
ចំណាំ៖
- ប្លាកដើរតែឯង ឬ ប្លាកដើរជាគូរ សុទ្ធសឹងមានប្លាកបើក
- ប្លាកដើរតែឯង មិនមានប្លាកបិទទេ ប៉ុន្តែមានសញ្ញាបិទ /
2 – សេចក្តីកំណត់(attrinutes)
បន្ថែមសេចក្តីកំណត់អោយប្លាក ជាមធ្យោបាយ ផ្តល់ភាពជាក់លាក់ ទៅលើប្លាកនោះ។
- ចំពោះប្លាកដើរជាគូ៖ ឧទាហរ៖ <span style="color: rgb(246, 7, 43);">ស្វាគម វ៉ែបសៃថ៍ខ្មែរ!</span> ក្នុងនោះ style សំគាល់សេចក្តីកំណត់ ដែលមានតំលៃ "color: rgb(246, 7, 43);" ជាឈ្មោះនៃការកំណត់
- ចំពោះប្លាកដើរតែងឯង៖ ឧទាហរ៖ <img scr=”images/CambodiaChildren.jpg” /> ក្នុងនោះ scr សំគាល់សេចក្តី កំណត់ ដែលមានតំលៃ ”images/CambodiaChildren.jpg” មានន័យថា រូបថតចង់បញ្ចូល ក្នុងទំព័រវ៉ែប មានឈ្មោះ CambodiaChildren.jpg
ចំណាំ៖
- សេចក្តីកំណត់ នៃប្លាកដើរជាគូ ឬ ប្លាកដើរជាតែឯង ត្រូវបានដាក់ក្នុងប្លាកបើក, មិនត្រូវដាក់វា ទៅក្នុងប្លាកបិទនោះទេ
ក១.២- ប្លាកគ្រឹះ (Basic Tags)
ប្រាំប្លាក <!DOCTYPE>, <html>, <head>, <title>,<body> ជាពពួកប្លាក ដែលទំព៍រវ៉ែបនីមួយៗ ទាមទារអោយមាន ហើយត្រូវដាក់វា តាមលំដាប់លំដោយ។ ដើម្បីងាយយល់ អ្នកគួរមើលទំព័រវ៉ែបនេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd"> <html> <head> <title> នេះគឺ ចំណងជើង នៃមួយទំព័រវ៉ែប </title> </head> <body> តួអត្ថបទ ដាក់នៅទីនេះ </body> </html> |
- <!DOCTYPE> មិនចំជាធាតុ(element) នៃ XHTML នោះទេ, វាជា មួយអត្តសញ្ញាណ សំរាប់ទំព័រវ៉ែប។ ដើម្បីបង្កើតមួយឯកសារ XHTML បាន ទាល់តែមានវានៅទីនោះដែរ។ មានបីប្រភេទ DTD គួរត្រូវបានប្រើប្រាស់៖
- <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Strict//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd"> វាចំតួ ជា DTD
- <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd"> វាជា អន្តរកាល DTD; អាចប្រើប្រាស់បានល្អចំពោះ ស្ទើរតែគ្រប់វ៉ែបសៃថ៍
- <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Frameset//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-frameset.dtd"> វាជា កញ្ចប់ស៊ុម នៃ DTD។ អ្នកអាចប្រើប្រាស់វា ដើម្បីដាក់ទំរង់ជាទំព័រស៊ុម
- <html> ជាប្លាកទីមួយ ដែលវ៉ែបសៃថ៍ណាក៏ត្រូវការវា។ វាជាអ្នកប្រាប់ ទៅឧបករស្វែងរក(browser) ថា វាមានអត្ថបទ ដាក់ជា ទំរង់ XHTML នឹងបង្ហាញអោយទស្សនិកជន។ ប្លាកបិទរបស់វាគឺ </html>
- <head> ត្រូវប្រើសំរាប់ ផ្តល់អត្ថន័យ នៃពត៌មាន ទៅឧបករស្វែងរក(Browser)។ គ្រប់ប្លាកដែលអាច ថិតនៅក្នុងផ្នែក <head> បាន គឺ <title>, <meta>, <script>, និង <style>។ ប្លាកបិទរបស់វា គឺ </head>។
- <title> ជារបស់ ផ្នែក<head> នៃឯកសារ XHTML ។ វាជាចំណងជើង នៃមួយទំព័រវ៉ែប ដែលត្រូវបានបង្ហាញ នៅផ្នែកលើ នៃ ឧបករស្វែងរក(Browser)។ ប្លាកបិទរបស់វា គឺ</title>
- <body> ជាទីដាក់ពត៌មាន HTML របស់អ្នក។ វាជាផ្នែកសំខាន់ នៃទំព័រវ៉ែប។ អាចបន្ថែម សេចក្តីកំណត់ (attributes) ទៅក្នុង ប្លាក<body> ដូចជា ពណ៌ផ្ទៃខាងក្រោយ (background) អោយទំព័រវ៉ែប, ពណ៌អត្ថបទ, ពណ៌តំណភ្ជាប់, ពណ៌តំណភ្ជាប់ ដែលបានទស្សនា, ...។ ប្លាកបិទរបស់វា គឺ</body>
ក២. ចាត់ចែងមួយអត្ថបទ (Organizing a text )
ផ្នែកនេះ នឹងណែនាំអ្នក អោយចេះបង្កើត កថាខណ្ឌ - វិធីចុះបន្ទាត់ - ដាក់ចំណងជើង - អក្សរដិត – អក្សរទ្រេត - អក្សរស្វ័យគុណ - អក្សរក្រោម - ការរៀបរាប់ - អក្សរកាត់ ។ អ្នកត្រូវសរសេរពួកវា ដាក់នៅចន្លោះប្លាក <body> </body>។
ឈ្មោះប្លាក (Tag names) | ពន្យល់ន័យ |
<p> </p> | p: pararaph សំរាប់សរសេរ ដាក់អត្ថបទជាកថាខណ្ឌ ក្នុងទំព័រXHTML។ មួយកថាខណ្ឌ ស្មើនឹង មួយការចុះបន្ទាត់ |
<br/> | br: break ជាប្លាកដើរតែឯង ប្រើប្រាស់សំរាប់ចុះបន្ទាត់។ អ្នកត្រូវដាក់វា នៅចុងបន្ទាន់ |
<h1> </h1> | h1: header1 ប្រើសំរាប់ ដាក់អក្សរក្បាលអត្ថបទក្នុង body។ h មាន ៦លំដាប់៖ h1 h2 h3 h4 h5 h6 |
<strong> </strong> | strong ប្រើសំរាប់ ដាក់អក្សរដិត។ ដាក់អក្សរដិត ចំពោះពាក្យដែលសំខាន់ |
<em> </em> | em: emphasis ប្រើសំរាប់ដាក់អក្សរទ្រេត។ អក្សរទ្រេត ចំពោះពាក្យដែលមិនសូវសំខាន់ |
<sup> </sup> | sup: superscript ប្រើសំរាប់ ដាក់អក្សរលើ ឬ អក្សរស្វ័យគុណ |
<sub> </sub> | Sub: subscript ប្រើសំរាប់ ដាក់អក្សរក្រោម |
<q> </q> | q :quote ប្រើសំរាប់ ដាក់ធ្មេញកណ្តុរ “ " |
<blockquote> </blockquote> | blockquote ប្រើសំរាប់ ដាក់ឃ្លាអក្សរ ជាប្លុក (block) ឬ ជាដុំ |
<acronyme> </acronyme> | acronyme ប្រើសំរាប់ ដាក់អក្សរកាត់ |
ដើម្បីអនុវត្តសាកល្បងភាសា XHTML, អ្នកចូលទៅ Nvu ឬ ប្លករបស់អ្នក។ អ្នកត្រូវចំលងបិទភ្ជាប់ (Copy n Paste) ឧទាហរគំរូ ដាក់ក្នុងទំព័រ Source នៃ Nvu ឬ ដាក់ក្នុងទំព័រ Edit Html នៃប្លករបស់អ្នក → អ្នកចុច Preview ដើម្បីមើល លទ្ធផលនៃឧទាហរគំរូ ដែលស៊ីគ្នានឹង មេរៀនទើបតែ បានរៀនចប់។
ឧទាហរគំរូ ៖
|
ក៣. តំណភ្ជាប់ (Links)
ក៤. រូបភាព (Images)
ឧទាហរគំរូ ៖
ពាក្យដែលបានប្រើប្រាស់៖
តំណភ្ជាប់ គឺជា មួយអត្ថបទ ដែលគេចុចលើវា ដើម្បីចូលទៅមួយទំព័រដទៃ ដែលបានកំណត់ទុក។ គេអាចបង្កើតតំណភ្ជាប់ ពីមួយទំព័រ a.html ទៅមួយទំព័រ b.html ហើយក៏អាច បង្កើតតំណភ្ជាប់ ចូលទៅវ៉ែបសៃថ៍ ដទៃទៀតដែរ (ឧទាហរ៖ www.khmeritforyou.blogspot.com ជាដើម)។
មានពីរប្រភេទ តំណភ្ជាប់ ៖ តំណភ្ជាប់ដាច់ខាត(absolute links) និង តំណភ្ជាប់ប្រែប្រួល(relative links)។
- -តំណភ្ជាប់ប្រែប្រួល ជាតំណភ្ជាប់ រវាងទំព័រក្នុងវ៉ែបសៃថ៍តែមួយ ព្រោះថាវ៉ែបសៃថ៍នីមួយៗ មានច្រើនទំព័រវ៉ែប ។ ខ្លះនិយមហៅថា តំណភ្ជាប់ក្នុង(Internal links) បានន័យថា ទោះជាចូលទៅ ទំព័រណាមួយក្តី ក៏វានៅតែ ថិតក្នុងវ៉ែបសៃថ៍តែមួយ។
- -តំណភ្ជាប់ដាច់ខាត ជាតំណភ្ជាប់ ទៅអាស័យដ្ឋានវ៉ែបសៃថ៍ ដទៃទៀត (ឧទាហរ៖ តំណភ្ជាប់ទៅ www.kimedia.blogspot.com) ឬ តំណភ្ជាប់ទៅ មួយឯកសារជាក់លាក់ នៃមួយវ៉ែបសៃថ៍ ដូចជា http://slknews.blogspot.com/2007/11/slknews-number-555.html
គេប្រើប្រាស់ប្លាកដើរជាគូរ <a> និងសេចក្តីកំណត់ href ដាក់ក្នុងប្លាកបើករបស់ <a> ដើម្បីបង្កើត មួយតំណភ្ជាប់ ដែលក្នុងនោះ ៖
- a ជាពាក្យកាត់របស់ anchor ប្រែថាយុថ្កា ឬ ស្នឹង
- href ជាពាក្យកាត់របស់ hyper reference ប្រែថា ឯកសារពិគ្រោះ
ប្រើប្រាស់ ប្លាកតំណភ្ជាប់ | ពន្យល់ន័យ |
<a href=”http://slknews.blogspot.com”>ស្រឡាញ់ខ្មែរ</a> | តភ្ជាប់ទៅវ៉ែបសៃថ៍ http://slknews.blogspot.com |
<a href=”http://slknews.blogspot.com” title=”កាសែត”> ស្រឡាញ់ខ្មែរ</a> | តភ្ជាប់ទៅវ៉ែបសៃថ៍ http://slknews.blogspot.com មានអក្សរប៉ឺតប៉ោង "កាសែត" ពេលដាក់ កណ្តុរ(mouse) ទៅក្បែរ |
<a href=”mailto:kendy2007@gmail.com”>អ៊ីមែវល៍មកខ្ញុំ</a> | តភ្ជាប់ទៅ អាស័យដ្ឋានអ៊ីមែវល៍ |
<h2 id=”#my_anchor”>ចំណងជើង</h2> | បង្កើតទីតាំងយុថ្កា ដើម្បីជាដៅចំណុច |
<a href=”#my_anchor”>ចូលទៅឈ្មោះយុថ្កា</a> | ចូលទៅទីតាំងយុថ្កា ក្នុងទំព័រតែមួយ |
<a href=”index.html#my_anchor”>ចូលទៅឈ្មោះយុថ្កា</a> | ចូលទៅទីតាំងយុថ្កា ក្នុងទំព័រដទៃទៀត |
បញ្ចូលមួយរូបភាព ទៅក្នុងទំព័រវ៉ែប ជាការងាយស្រួលបំផុត! គេច្រើនប្រើប្រាស់ វិធីតំណភ្ជាប់ប្រែប្រួល។
មានច្រើនផ្នែកទន់ ដែលអាចរក្សាទុករូបភាព តាមទំរង់ផ្សេងៗគ្នា ទៅតាមតំរូវការ ប៉ុន្តែ ទំហំ និង គុណភាពរូបភាព ក៏ប្រែប្រួល ទៅតាមទំរង់ នីមួយៗដែរ។ ផ្នែកទន់ ដែលសាមញ្ញ មានស្រាប់ក្នុងខំព្យូរើ សំរាប់រក្សារូបភាព គឺ Paint (នៅក្នុង Programs>Accessories>Paint)។ ត្រូវដឹងថា គ្រប់រូបភាព ដែលដាក់លើ អិនរើណែត មានចំណុចរួមដូចគ្នា គឺត្រង់រូបភាពទាំងនោះ បានត្រូវបង្ហាប់ បានន័យថា ខំព្យូរើបានធ្វើអោយ រូបភាពទាំងនោះ មិនមានទំហំធំ ដើម្បីបង្កើនល្បឿន ប្រើប្រាស់។
មានបីទំរង់រូបភាព ត្រូវបានប្រើប្រាស់ ញឹកញាប់ លើវែបសៃថ៍៖ JPEG, PNG, GIF
ក៤.១ - បញ្ចូលមួយរូបភាព ទៅលើវ៉ែបសៃថ៍
គេប្រើប្រាស់ ប្លាកដើរតែឯង <img/> និង ច្រើនសេចក្តីកំណត់(attributes) ប៉ុន្តែ ពីរសេចក្តីកំណត់ ដែលមិនអាចខ្វះបាន គឺ៖ src និង alt
ប្រើប្រាស់ ប្លាកបញ្ចូលរូបភាព | ពន្យល់ន័យ |
<img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” /> | បញ្ចូលរូបភាព |
<img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” title=”ស្នាមញញឹមកូនខ្មែរ” /> | បញ្ចូលរូបភាព មានអក្សរប៉ឺតប៉ោង |
<a href=”http://www.khetkrongofcambodia.blogspot.com”><img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” title=”ចុចលើវា” /></a> | បញ្ចូលរូបភាព អាចចុចបាន |
ពាក្យដែលបានប្រើប្រាស់៖
- Tag : ប្លាក, ស្លាក
- Attribute : សេចក្តីកំណត់
- Static web : វ៉ែបថិរវ័ន្ត
- CSS (Cascade Style Sheets) : សន្លឹករចនាបថដោយល្បាក់
- Browser : ឧបករស្វែងរក
- blog : ប្លក
- block : ប្លុក
ធីចំលង អក្សរកូដ "វិធីតំលើង ក្រមអក្សរខ្មែរ យូនីកូដ-នីដា លើខំព្យូរើ របស់អ្នក"
វិធី បង្កើត មែនញាវទំលាក់ (Drop Down Menu) លើប្រព័ន្ធប្លក Blogger
វិធី បង្កើត អក្សរផ្លាស់ទីតាំង (Marquee characters) ពីស្តាំ ទៅឆ្វេង និង ពីក្រោម ទៅលើ
រៀនទាន់ចិត្តដោយខ្លួនឯង ភាសាវ៉ែប XHTML និង CSS ៖ (ភាគ២) CSS2
រៀនទាន់ចិត្តដោយខ្លួនឯង ភាសាវ៉ែប XHTML និង CSS ៖ (ភាគ១) XHTML
Sony ចរចារទិញ Microchip ពី Toshiba
ភ្នាក់ងារ Reuters នៅទីក្រុងតូក្យូ ប្រទេសជប៉ុនរាយការណ៍នៅថ្ងៃនេះឲ្យដឹងថា ក្រុមហ៊ុន Sony កំពុងចរចារទិញខ្សែសង្វាក់ microchip ពីក្រុមហ៊ុន Toshiba ក្នុងតម្លៃប៉ាន់ស្មាន ៥០ ពាន់លានយ៉េន ឬប្រហែល ៥៩៨ លានដុល្លារអាមេរិក ដើម្បីដាក់បញ្ចូល Chip នេះទៅក្នុងម៉ាស៊ីនកាម៉េរ៉ា និងទូរស័ព្ទរបស់ខ្លួន។ ក្រុមហ៊ុន Sony បានទិញយករោងចក្រ Toshiba ដែលជាក្រុមហ៊ុនផលិត Chip ចំណាត់ថ្នាក់ទី ៣ នៅពីក្រោយសាជីវកម្ម Intel និងក្រុមហ៊ុន Samsung Electronics ក្នុងតម្លៃ ៩០ ពាន់លានយ៉េនកាលពីឆ្នាំ ២០០៨៕Skype Video Calling នឹងមកដល់ក្នុងពេលឆាប់ៗនេះ
យោងតាមព័ត៌មានចុះផ្សាយនៅវិបសៃថ៍ Yahoo កាលពីម្សិលម៉ិញនេះ សេវាទូរស័ព្ទនៅលើអ៊ីនធឺណិត Skype នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការហៅចេញជា Skype Video Calling នៅលើទូរស័ព្ទដៃ iPhone 4 ក្នុងពេលឆាប់ៗនេះ និងបណ្តាទូរស័ព្ទដទៃទៀតផងដែរ។ ព័ត៌មានដាច់ដោយឡែកមួយទៀត ក៏បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងដែរថា នាពេលបច្ចុប្បន្ន Skype មានចំនួនអ្នកប្រើប្រាស់ប្រមាណជាង ៥០០ លាននាក់ ហើយក្នុងមួយថ្ងៃៗ ចំនួនអ្នក Online វិញស្ថិតក្នុងចន្លោះពី ១៣ ទៅ ១៥ លាននាក់។ Skype មិនគ្រាន់តែជាសេវាកម្មហៅទូរស័ព្ទនៅលើកុំព្យូទ័រដែលផ្តល់នូវ សំឡេងច្បាស់ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឲ្យអ្នកនូវរូបភាពពីកាម៉េរ៉ាដែលអ្នកកំពុង ជជែកកម្សាន្តផងដែរ៕គ្រូបង្រៀនភាសាអង់គ្លេសគឺជាមនុស្សយន្ត
រូបភាពពី AFP
លោក Engkey ក្រុមរបស់លោកបានបង្កើតមនុស្សយន្តដែលមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រនៃបច្ចេកវិទ្យាកូរ៉េ បានចាប់ផ្តើមយកថ្នាក់កាលពីថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ នៅឯសាលាបឋមសិក្សាចំនួន 21 ក្នុងភាគខាងត្បូងទីក្រុង Daegu។
តាមការបញ្ជាក់របស់វិបសៃថ៍ Yahoo ផ្សាយឲ្យដឹងថា មនុស្សយន្តនីមួយៗ មានកំពស់ 3.3 ហ្វីត ជាមួយនឹងការបង្ហាញកញ្ចក់ TV នៅពីខាងមុខវិលជុំវិញថ្នាក់រៀន ខណៈពេលដែលមនុស្សយន្តនេះនិយាយទៅកាន់សិស្ស ការអានសៀវភៅទៅកាន់សិស្ស និងការរាំតាមចង្វាក់ភ្លេងដោយការធ្វើកងិងក់ និងដៃ៕
អត្ថបទផ្សេងៗ...
បង្កើត Menuដោយប្រើភាសាJavaScript
បង្កើត Dropdown menus និង Menu bar សម្រាប់វ៉ិបសាយដោយបញ្ឆួលពណ៌ដើម្បីអ្នកឲ្យប្រើប្រាស់មានភាព ងាយស្រួលនិងទាក់ទាញ។តើយើងត្រូវធ្វើដូចម្ដេច?មិនជាពិបាកអ្វីនោះ ទេនៅពេលនេះក្រុមការងារយើងខ្ញុំលើកយកពីរបៀបនៃការបង្កើត Menu ទាំងនោះតាមវិធីសាស្ត្រងាយយល់ដើម្បីយកទៅបំបែកសម្រាប់ប្រើប្រាស់ លើការងារផ្ទាល់ខ្លួន។សូមមើលពីរបៀបនៃការអនុវត្តិទៅតាមជំហាន នីមួយៗដូចខាងក្រោម៖ នៅក្នុងទម្រង HTML របស់យើងអាចសរសេរភ្ជាប់វានិងអាចឲ្យ CSS ដំណើរការនៅក្នុងនោះបានដែរ។ទោះបីជា pseudo-class ត្រូវបានគេធ្វើការប្រកាសក៏ដោយនៅពេលយើងយក Mouse ដាក់ពីលើវានិងបង្ហាញជា List ឲ្យយើងជ្រើសរើសយក។យើងអាចប្រើ CSS ដើម្បីលាក់ Sub menusដោយស្វ័យប្រវត្តិនិងបង្ហាញឡើង Sub menus ទាំងអស់នោះឡើងវិញជាមួយ Mouse ដែលយើងបានដាក់លើអូសពីលើឬសម្គាំងលើ (hover pseudo-class) ដែលមានកូដជាទូទៅ៖
បន្ទាប់ពីយើងបានដាក់បញ្ឆួលកូដខាងលើនេះរួចលោកអ្នកសាកល្បង យកMouse មកដាក់ពីលើនៃMain Menu នោះយើងនិងឃើញទម្រង់ដូចខាងក្រោម៖
៣-កំណត់ឲ្យវាមានដំណើរការបានជាមួយInternet Explorer(IE) វា ជាគឺជាកង្វល់អាក្រក់មួយចំពោះកូដខាងលើដែលយើងបានសរសេររួច ហើយតែវាមិនដំណើរការជាមួយ IE នៅពេលយើងយក Mouse ដាក់លើឬសម្គាំងពីលើMenu “Computer Magazine”ឬ"cmtcenter”មិនឃើញ Sub menu លោតឡើងដូចនៅក្នុងFirefox។នៅចំណុចនេះយើងប្រើភាសាJavaScript ដើម្បី Fix ឬធ្វើឲ្យវាមានដំណើរការលើIE ហើយនៅពេលយើងយកMouse ដាក់លើMain menu វានិងលោតឡើងនូវSub menuព្រមទាំងបំបាត់នូវសញ្ញាList ទាំងនោះទៀតផងដែលនោះវាមានClass មួយគឺ .headlink និង add onmouseover ព្រមទាំង onmouseout ដើម្បីឲ្យវាមានសកម្មភាពនៅពេលយើងមានអំពើលើវា។ដំណោះស្រាយនេះយើង អាចប្រើកូដត្រឹមតែ១២បន្ទាត់អាចដំណើរការបាន៖
បន្ទាប់ពីយើងបានScript ខាងលើនេះរួចមកយើងឃើញថាទាំងនៅលើ Firefox និង IE យើងអាចដំណើរការMenu របស់យើងដូចគ្នាដោយមិនព្រួយបារម្ភហើយវាបានផ្ដល់ភាពងាយស្រួល ដល់អ្នកទស្សនាវ៉ិបសាយរបស់យើងទៀតផង។
- ចំណាំ ខាងក្រោមនេះគឺជាកូដសម្រាប់យើងបន្ថែមពណ៌ឬរូបភាព ដើម្បីឲ្យMenu របស់យើងមានភាពទាក់ទាញនិងរស់រវើកនៅពេលអ្នកប្រើប្រាស់ចូលមក កាន់គេហទំព័ររបស់យើង។ដែលយើងប្រើវាដាក់នៅក្នុង Tage របស់ Style Sheet។ - សម្រាប់កំណត់នៅលើmain menu ខាងលើ៖
ពណ៌នៅលើMain ឬsub menu៖
បន្ទាប់ពីយើងបានបញ្ចូលរូបភាពរួច៖