មកដល់បាត់ដំបងទៀតហើយ បងប្អូន!!!! និយាយពីអាកាសធាតុពេលចេញពីអំពេញយើងវិញ គឺត្រជាក់ល្មម។ ដល់កំពង់ឆ្នាំង រងារបន្តិច ស្រាប់តែមកដល់ ពោធិសាត់ ចង់ញាក់។ គ្រាន់តែឈានជើងចូលទឹកដីស្វាយដូនកែវ ព្រំប្រទល់ បាត់ដំបងនិង ពោធិសាត់វិញ ស្រាប់តែក្តៅចង់ខ្លោច។ចឹងទៅឥលូវចង់ឈឺហើយ។ និយាយពីរឿងព្រឹកមិញ ថាងើបចេញពីអំពេញម៉ោង ៥កន្លះ តែមានឯណា ម៉ោងរោទិ៏ហើយ បិទវិញថាដេកបន្តិចទេ។ អាបន្តិចហ្នឹងហើយ មើលម៉ោងម្តងទៀត ជិត៧។ ស្ទុះវឹងទាញកាបូបរៀបចំខោអាវ ឡេបថប និងសំភារះផ្សេងទៀត។ រួចមុជទឹក មើលម៉ោងម្តងទៀត ៧កន្លះត្រឹម។ ទៅយកម៉ូតូទៅចាក់សាំងម៉ាពេញម៉ង ចេញវឹង។ * មកដល់កំពង់ឆ្នាំង ម៉ោង ៨ និង៤៥នាទី ។ * មកដល់ពោធិសាត់ ម៉ោង ១០និង ០៥នាទ ។ * មកដល់ បាត់ដំបង ម៉ោង ១១ និង ៥៥នាទី។ * មកដល់ផ្ទះ ម៉ោង១២ និង ២៥នាទី។ * សរុបសាំងអស់ ៥លីត្រ កន្លះ (ចាក់នៅភ្នំពេញ ៤លីត្រ,ចាក់នៅពោធិសាត់ ២លីត្រ, មកដល់បាត់ដំបង សល់កន្លះលីត្រទៀត)។ * ល្បឿនជាអតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។ * ល្បឿនជាអប្បរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ * ឈប់ ៣ដង(ព្រៃខ្មែរ កំពង់ឆ្នាំង១ដង, លលកសរ ពោធិសាត់១ដង និង កកោះ បាត់ដំបង១ដង)។ និយាយពីម៉ូតូខ្ញុំហ្នឹង កាលពីភ្ជុំ មិនទាន់បានដូរប្រេងម៉ាស៊ីនផង ហើយលាងក៏មិនទាន់បានលាងទៀត។ ដល់ចឹងអានិតវាដល់ហើយ ព្រោះពេលមកដល់ផ្ទះ ស្តាប់វាទៅ ដូចជាស្អកករហើយ។តែមិនអីទេ ស្អែកដូរប្រេង និង លាងវាអោយស្អាតហើយ។ ព្រោះថ្ងៃ ១៣ត្រូវទៅសៀមរាបទៀត។ ឥលូវអស់កំលាំងបន្តិចហើយ ចូលអ៊ីងៗសិន។ បាយបិទ។ ពត៌មានសង្ខេបខ្លះអំពីបាត់ដំបង ខេត្តសៀមរាបដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ស្ថានភាពទូទៅខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយវិស័យទេសចរណ៍។រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ លក្ខណៈភូមិសាស្ត្រខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីទីក្រុងភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ, ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង, ស្រុកសៀមរាប, ស្រុកពួកនិងស្រុកក្រឡាញ់ ។ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយាមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ, ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រាមជាប់បឹងទន្លេសាបមាន ១៨ឃុំ។ តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹកនិងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់ តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅដ្ឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប ៧៣៣.៨៨២ នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖
តំបន់ទេសចរណ៍ខេត្តសៀមរាបតាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី ១២ ដល់ ១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមាន ប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃ ប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.ម២។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាង
ប្រាសាទអង្គរវត្តនៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។ អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅសម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ ពេលកសាងប្រាសាទអង្គរវត្តនៅដើមសតវត្សទី ១២ រឿងនេះត្រូវបានគេគិតយ៉ាងល្អិតល្អន់ តួប៉មកណ្តាលត្រូវបានហ៊ុំព័ទ្ធដោយកំពូល ៤។ កំពូលកណ្តាលតំនាងអោយភ្នំព្រះសុមេរុក្នុងរឿងទេវកថា ជាភ្នំពិសិទ្ធនៅចំកណ្តាលចក្រវាឡ ដែលជាលំនៅដ្ឋាននៃព្រះនរាយណ៍ (វិស្ណុ) ក្នុងសាសនាហិណ្ឌូ។ កំពូលទាំង៥ជានិមិត្តរូបនៃកំពូលទាំង៥របស់ភ្នំសុមេរុ។ វាពិបាកនឹងអធិប្បាយតាមពាក្យសំដីចំពោះភាពសំបើមនៃអង្គរវត្ត ប៉ុន្តែវាអាចពន្យល់ជាផ្នែកដោយការមើលទៅលើទំហំរួម។ ប្រាសាទត្រូវព័ទ្ធដោយទក្សិណទឹក ដែលដូចគ្នាទៅនឹងប៉មនៃទីក្រុងឡុង ដែលបានកសាងឡើងក្នុងពេលប្រហាក់ប្រហែលគ្នា មើលទៅមិនខុសគ្នាច្រើនទេទៅនឹងប្រលាយចំការ។ ទក្សិណទឹកមានទទឹង ១៩០ម និង បង្កើតបានជារាងចតុកោណកែង ១,៥គ.មx១,៣គ.ម។ គិតមើលទៅថាវាពិបាកចំពោះកំលាំងវាយប្រហារផ្សេងៗដែលមានការការពារដ៏មាំមួន។ ប៉ុន្តែទក្សិណគ្រាន់តែជានិមិត្តរូបនៃមហាសមុទ្រព័ទ្ធជុំវិញពិភពលោកនៃប្រាសាទក្នុងសាសនាហិណ្ឌូជាជាងប្រើជាកំពែងការពារ។ របងព័ទ្ធជុំវិញនៅមាត់ទក្សិណខាងក្នុងចតុកោណដែងមានទំហំ១០២៥មx៨០០ម មានក្លោងទ្វារមួយនៅផ្នែកជ្រុងនិមួយៗ។ ប៉ុន្តែវាខុសប្រក្រតីចំពោះឥទ្ធិពលសំខាន់នៃសាសនាហិណ្ឌូនៃប្រាសាទសម័យអង្គរ។ ច្រកចូលសំខាន់បែរមុខទៅទិសខាងលិច។ ក្លោងទ្វារចូលនេះគឺតុបតែងដោយរោងទងគឺទទឹង២៣៥មដែលមានទ្វារ៣។ ទោះបីយ៉ាងណាក៏ដោយ រតនសម្បត្តិដ៏ឆ្នើមបំផុតរបស់ប្រាសាទគឺមានក្បាច់ចំលាក់រាប២គមនៅជុំវិញជញ្ជាំងរោងថែវខាងក្រៅដែលមានចំលាក់ទេវតានិងអប្សរារាប់រយ។ ចំលាក់សាំញ៉ាំនៅតាមរោងថែវប្រាប់នូវរឿងផ្សេងៗដូចជា ព្រះនរាយណ៍ ជ័យជំនះរបស់ព្រះបាទសូរ្យវរ្ម័នទី២នៅលើសមរភូមិ។ បរិវេណគ្របដណ្តប់ដោយផ្ទៃដី៨១ហិចតា។ប្រាសាទបាយ័នប្រាសាទភ្នំមួយនេះមានទីតាំងនៅកណ្តាលទីក្រុងអង្គរធំ ហើយត្រូវបានសាងសង់ឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ដែលសាងសង់ប្រកបទៅដោយក្បាច់រំលេចឡើងជារាងសាជីជ្រុង មានផ្លូវចូលពីខាងកើត និងមានចំនួន៣ជាន់ទៀតផង។ ចេតិយធំដែលស្ថិតនៅចំកណ្តាលនៃតួប្រាសាទទាំងមូលត្រូវបានឡោមព័ទ្ធដោយកំពូលប្រាសាទតូចៗចំនួន ៥៤ប្រាសាទ ដែលមានមុខធំៗតំនាងអោយមុខរបស់ លោកេស្វរៈ តែរូបចំលាក់ទាំងអស់នោះមានលក្ខណៈពិសេសដូចទៅនឹងមុខរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូបចំលាក់ទាំងអស់បែរមុខទៅគ្រប់ទិសធំៗទាំងបួន ទោះបីជាអ្នកស្ថិតនៅកន្លែងណានៃតួប្រាសាទក៏ដោយ ក៏អ្នកស្ថិតនៅក្រោមក្រសែភ្នែក និងទឹកមុខញញឹមប៉ប្រឹមមិនចេះរីងស្ងួតរបស់អ្នកទាំងនោះដែរ។ ព្រះបាទជ័យវរ្ម័នទី៧គឺផ្ទុយពីបុព្វការីជនរបស់ព្រះអង្គ ដែលគោរពអាទិទេពនៃសាសនាហិណ្ឌូ គឺព្រះសេវៈ និងព្រះវិស្ណុ។ ព្រះអង្គបានជ្រើសយកពុទ្ធសាសនាមហាយានធ្វើជាសាសនារបស់ព្រះនគរ។ ប្រាសាទបាយ័នមានទីតាំងនៅដាច់ចេញពីssssssssssssssssប្រាសាទនានានៃបរិវេណអង្គរ។ប្រាសាទតាកែវប្រាសាទនេះគឺជាលទ្ធផលផ្លែផ្កាមួយ ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងជារាងសាជីដែលមាន៥ដំនាក់ និងមានកំពស់២០ម៉ែត្រប៉ុន្តែជាអកុសលប្រាសាទតាកែវមួយនេះមិនបានសាងសង់រួចរាល់ជាស្ថាពរនោះទេ។ស្រះស្រង់ស្រះស្រង់គឺជា ស្រះមួយដែលសាងសង់សំរាប់ព្រះរាជា និងមានទីតាំងនៅទល់មុខខ្លោងទ្វារខាងកើតនៃប្រាសាទបន្ទាយក្តី។ បើតាមដឹង ស្រះនេះគឺជាកន្លែងសំរាប់ព្រះរាជាស្រង់ទឹក។ប្រាសាទបាពួនប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ និងជាស្ថាបត្យកម្មដែលទ្រុឌទ្រោមជាងគេក្នុងចំនោមប្រាសាទនៅបរិវេណអង្គរ។ វាគឺជាប្រាសាទដែលបង្ហាញពីភាពដ៏សម្បើមអស្ចារ្យមួយក្នុងចំនោមប្រាសាទចាស់ៗដែលនៅសេសសល់។ ប្រាសាទភ្នំមួយនេះគឺសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ តែចំពោះរូបចំលាក់ជាច្រើនត្រូវបានគេមើលឃើញថា បានបង្ហាញពីហេតុការណ៍ចម្បាំងរបស់ព្រះវិស្ណុ។ ហើយប្រាសាទនេះត្រូវបានគេកំពុងស្ថាបនាអោយដូចដើមឡើងវិញផងដែរ។ប្រាសាទប្រែរូបប្រាសាទនេះសាងសង់ឡើងនៅក្នុងសតវត្សទី១០ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ នៅក្នុងការស្ថាបនានេះយើងអាចឃើញបន្ទប់ធំវែងៗ ដែលជាបន្ទប់យ៉ាងសាមញ្ញបំផុតជាមួយនឹងច្រកចូលតូចៗបន្តបន្ទាប់ជាច្រើន។ ប្រែរូបគឺមានន័យថាក្រលាខ្លួនហើយប្រជាជនខ្មែរមានជំនឿថា ប្រាសាទនេះគឺជាបូជនីយដ្ឋានសំរាប់បញ្ចុះសព។ប្រាសាទមេបុណ្យខាងកើតបានសាងសង់ឡើងនៅសតវត្សទី១០ផងដែរដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ប្រាសាទនេះស្ថិតនៅលើកូនកោះតូចមួយនៅចំកណ្តាលភាគខាងកើតបារាយណ៍។ ហើយមានលក្ខណៈជាប្រាសាទភ្នំ តែយើងអាចទៅកាន់កោះនោះបានតែដោយសារទូកប៉ុណ្ណោះ។ ដោយយោងទៅលើសិលាចារឹកដែលនៅជិតៗនោះ យើងអាចសន្និដ្ឋានបានថាព្រះបាទរាជេន្ទ្រវរ្ម័នទី២សាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រះមាតាបិតារបស់ព្រះអង្គ។ខេត្តសៀមរាបនៅមុនសម័យអង្គរអ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា សេ្តចជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងមារីមារាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ [៣]។សូមមើលផងដែរ
តំណភ្ជាប់ខាងក្រៅឯកសារពិគ្រោះ
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||