![]() |
វឌ្ឍនៈ |
សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ប៊ុននាង វឌ្ឍនៈ ភេទ ប្រុស កើតឆ្នាំ ១៩៩០ នៅខេត្តបាត់ដំបង។ ខ្ញុំហ៊ាននិយាយថាខ្ញុំជាមនុស្សស្មោះត្រង់ ចូលចិត្តអំពើល្អ ការរាប់អានគ្នាមិនប្រកាន់ប្រុស ស្រី ក្មេង ចាស់ ជាតិសាសន៍ ពណ៌សំបុរ និង វណ្ណៈ ហើយការរាប់អាននេះសោតគួរតែហែហមមកជាមួយនូវការគោរពគ្នាប្រកបដោយសីលធម៌ ដើម្បីចែករំលែកពុទ្ធិ ការកំសាន្ត ការជជែកដេញដោល និង ការផ្តល់យោបលអោយគ្នាទៅវិញទៅមកដើម្បីរកដំណោះស្រាយនៅពេលអ្នកណាម្នាក់ទាល់ច្រក ទាល់តំរិះមិនដឹងធ្វើយ៉ាងណា ហើយខ្ញុំសង្ឃឹមថាការរាប់អាន និង ការប្រាស្រ័យទាក់ទងគ្នានៅទីនេះនឹងមិនក្លាយទៅជាវេទិការសំរាប់ជេរបញ្ចោរគ្នានោះទេ។ សូមអ្នកទាំងអស់គ្នាដាក់ “ ស្នាមញញឹម” របស់អ្នកនៅលើផ្ទៃមុខ ធ្វើដំណើរឆ្ពោះទៅរកគោលដៅនៃជីវិត ដោយមានក្តីសង្ឃឹមក្នុងបេះដូង នោះនៅលើវិថីដ៏វែងឆ្ងាយអ្នកនឹងមិនមានអារម្មណ៍ថារងា កំព្រាឯកោ។ ចូរអ្នកចងចាំថានៅផ្លូវខាងមុខនោះទេវតាបានទុករបស់មួយសំរាប់អ្នក នោះគឺ “ ផ្ទះនៃជោគជ័យ” ។ អ្នកបានដើរជិតដល់ហើយ ដើរតិចទៀតទៅនឹងបានសំរាកមិនខាន។ ញញឹម!!!