

ត្រៀមខ្លួនសំរាប់អាហារូបករណ៍ |
ដោយកម្មវិធីសិក្សា និងគុណភាពសិក្សានៅតាមបណ្តារប្រទេសអភិវឌ្ឍន៍មានកំរិតខ្ពស់ និងត្រូវបានគេទទួលស្គាល់ និស្សិតស្ទើរតែគ្រប់រូបតែងតែស្រមៃ និងខិតខំប្រឹងប្រែងដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សាទៅតាម មហាវិទ្យាល័យ រឺសកលវិទ្យានៅតាមបណ្តារប្រទេសជឿនលឿនទាំងនោះដូចជានៅ សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី កាណាដា សឹង្ហបុរី បារាំង… ។ល៕ ប៉ុន្តែការប្រកួតប្រជែងដើម្បីទទួលបាននូវអាហារូបករណ៍ទៅសិក្សានៅ តាមបណ្តារប្រទេសអភិវឌ្ឍន៍ទាំងនោះត្រូវឆ្លងកាត់ការប្រកួតប្រជែង និងព្យាយាមយ៉ាងខ្លាំង ពីព្រោះថាចំនួនកៅអីសំរាប់និស្សិតដែលត្រូវជ្រើសរើសគឺមានកំណត់។ ដូច្នេះតើធ្វើយ៉ាងណាដើម្បីទទួលបាននូវអាហារូបករណ៍ទាំងនោះ?
បើយោងតាមការស្រាវជ្រាវ និងបទពិសោធន៍របស់អតីតនិស្សិតដែលធ្លាប់ត្រូវបានជ្រើសរើសសំរាប់ អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសជាពិសេសនិស្សិតខ្មែរ ដើម្បីទទួលបាននូវអាហារូបករណ៍នៅសិក្សានៅបរទេស និស្សិតទាំងអស់គួរតែរៀបចំខ្លួន និងត្រៀមខ្លួន ដូចខាងក្រោមនេះ ៖
1. ផ្នែកសិក្សា ៖ ដើម្បីក្លាយខ្លួនជាបេក្ខជនអាហារូបករណ៍ដែលប្រកបដោយសក្តានុពល និស្សិតត្រូវតែស្វ័យសិក្សាដើម្បីទទួលបានលទ្ធផលការសិក្សាល្អ។ និស្សិតត្រូវចងចាំថាអ្នកឧបត្ថម្ភអាហារូបករណ៍ភាគច្រើនគេចង់បាន តែនិស្សិតណាដែលមាននិទ្ទេសការសិក្សា (ព្រឹត្តបត្រពិន្ទុ) ល្អ។
2. ចំណេះដឹងផ្នែកភាសារអង់គ្លេស ៖ វាគឺជាអ្វីដែលនិស្សិតមិនអាចខ្វះបានទាល់តែសោះដើម្បីក្លាយ ខ្លួនជានិស្សិតអាហារូបករណ៍។ ពីព្រោះស្ទើរតែគ្រប់អាហារូបករណ៍ទាំងអស់គឺទាមទារអោយបេក្ខជនបង្ហាញ នូវភស្តុតាងអំពីសមត្ថភាពភាសារអង់គ្លេសដូចជាតាមរយៈការធ្វើ តេ្តសភាសារអង់គ្លេស រឺក៏តំរូវអោយបេក្ខជនដាក់ភ្ជាប់មកជាមួយនូវវិញ្ញាបណ្ណបត្រ សមត្ថភាពភាសារអង់គ្លេស (TOEFL រឺIEL)។ ដូច្នេះនិស្សិតត្រូវតែខិតខំរៀនភាសារអង់គ្លេស និងត្រៀមខ្លួនអោយបានល្អមុនពេលធ្វើតេ្តសសមត្ថភាពភាសារអង់គ្លេស។
3. បទពិសោធន៍ការងារ ៖ សំរាប់អាហារូបករណ៍មួយចំនួន (ជាពិសេសអាហារូបករណ៍សំរាប់មន្រ្តីរាជការ រឺបុគ្គលិកអង្គការសង្គមស៊ីវិល)បេក្ខជនណាដែលធ្លាប់មានបទពិសោធន៍ ការងារលើជំនាញ រឺមុខវិជ្ជាដែលគេកំពុងតែដាក់ពាក្យ អាចនឹងត្រូវបានអ្នកឧបត្ថម្ភយកទៅពិចារណារមុន។ ដូច្នេះអ្នកគួរតែព្យាយាមធ្វើយ៉ាងណាអាចទទួលបានបទពិសោធន៍ការងារ លើជំនាញរបស់អ្នកមិនថាតាមរូបភាពជាអ្នកស្មគ្រ័ចិត្ត (បច្ចុប្បន្ននៅតាមបណ្តារស្ថាប័នមួយចំនួនគេទទួលបុគ្គលិកស្មគ្រ័ ចិត្ត តួយ៉ាងដូចជាអង្គការ YouthStarCambodiaនិង UNDP Cambodia ជាដើម) រឺក៏ជាបុគ្គលិកពេញសិទ្ធិឡើយ។
4. លិខិតអនុសាសន៍ រឺលិខិតសរសើរ ៖ ស្ទើរតែគ្រប់អាហារូបករណ៍គឺទាមទារអោយបេក្ខជនរកអ្នកធានា (អ្នកផ្តាំផ្ញើរ រឺចេញRecommendations)។ វានឹងរឹតតែមានអត្ថប្រយោជន៍ថែមទៀតសំរាប់ពាក្យសុំអាហារូបករណ៍របស់ អ្នក ប្រសិនបើអ្នកអាចរកអ្នកធានាណាដែលមានកេ្តតស័ព្ទ បទពិសោធន៍ច្រើន និងជំនាញដូចដែលអ្វីដែលអ្នកកំពុងតែដាក់ពាក្យ។ អ្នកធានាទាំងនោះអាចជា ប្រធាន ជំនាញការ ទីប្រឹក្សា ឬក៏សាស្រ្តាចារ្យរបស់អ្នក។
5. ផែនការសិក្សា រឺស្រាវជ្រាវ ៖ នៅពេលដែលអ្នកដាក់ពាក្យសុំអាហារូបករណ៍ គេនឹងតំរូវអោយអ្នកសរសេរនូវផែនការស្រាវជ្រាវ ឬក៏សិក្សារបស់អ្នកជាមិនខាន។ ផែនការសិក្សា ឬស្រាវជ្រាវ វាគឺជាផ្លួវដើរមួយសំរាប់តំរង់ទិសក្នុងការសិក្សាររបស់អ្នក។ ដូច្នេះហើយបានជាគេតំរូវអោយបេក្ខជនសរសរវា។ ជាទូទៅផែនការសិក្សា រឺស្រាវជ្រាវ ត្រូវតែប្រាកដប្រជា ច្បាស់លាស់ និងត្រូវទាក់ទងទៅនឹងប្រធានបទមុខវិជ្ជាដែលអ្នកកំពុងតែដាក់ ពាក្យសុំអាហារូបករណ៍។ ជាការល្អអ្នកគួរតែយកផែនការស្រាវជ្រាវរបស់អ្នកទៅប្រឹក្សាជាមួយ នឹងអ្នកដែលមានបទពិសោធន៍លើមុខជំនាញដែលអ្នកកំពុងដាក់ពាក្យ។ ម្យ៉ាងទៀត ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែទៅប្រឹក្សាផងដែរជាមួយនឹងអតីតនិស្សិតដែលធ្លាប់ជាប់ អាហារូបករណ៍។
6. ទំនាក់ទំនង និងការប្រមូលព័តមានអំពីអាហារូបករណ៍ ៖ បច្ចុប្បន្ននេះអាហារូបករណ៍គឺមានស្ទើរតែនៅគ្រប់ទីកន្លែង។ តាមរយៈកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ បណ្តារប្រទេសអភិវឌ្ឍន៍ជាច្រើនបានបង្កើតនូវមូលនិធិអាហារូបករណ៍ សំរាប់ជួយនិស្សិតដែលមានសមត្ថភាពពីបណ្តារប្រទេសកំពុងអភិវឌ្ឍន៍អាច មានឧិកាសបានក្រៀបយកចំណេះដឹង និងបទពិសោធន៍ពីភាពរីកចំរើន និងការអភិវឌ្ឍន៍។ ភាគច្រើននៃព័តមានអំពីអាហារូបករណ៍គឺអាចរកបាននូវតាមបណ្តារ សារព័តមាន ទស្សនាវដ្តី ទូរស្សន៍ វិទ្យុក្តារព័តមាននៅតាមគ្រឹះស្ថានអប់រំ និងជាពិសេសគឺមានគេហរទំព័រ។ ប៉ុន្តែមានប្រភពមួយទៀតដែលនិស្សិតអាចទទួលបាននូវព័តមានដ៏មាន តំលៃ និងច្បាស់លាស់នោះគឺអតីតនិស្សិតដែលធ្លាប់ជាប់អាហារូបករណ៍។ ការទទួលយកព័តមាន និងអនុសាសន៍ពីគាត់គេពិតជាអាចជួយនិស្សិតអោយកាន់តែមានពន្លឺ កាន់តែច្បាស់ថែមទៀតអំពីអាហារូបករណ៍។
អ្វីខាងលើនេះវាគ្រាន់តែជាកត្តាសំខាន់ៗមួយចំនួនតែ ប៉ុណ្ណោះ។ វាអាចនៅមានកត្តាច្រើនទៀតដែលអាចជួយអោយអ្នកឈ្នះ និងទទួលបាននូវអាហារូបករណ៍ទៅសិក្សានៅបរទេស។ អ្វីដែលសំខាន់ដែលអ្នកគឺអ្នកត្រូវតែធ្វើនោះគឺ សិក្សាអំពីតំរូវការ និងលក្ខខ័ណ្ឌរបស់អាហារូបករណ៍ដែលអ្នកចង់ដាក់ពាក្យ។ ជាពិសេសគឺអ្នកគួរតែចូលរួមក្នុងពិធីឧទ្ទេសនាមណែនាំអំពី អាហារូបករណ៍។
តើអ្នកចង់បានអហារូបករណ៍ទៅសិក្សានៅបរទេសដែរឬទេ? បើអ្នកចង់ តើអ្នកបានត្រៀមខ្លួនហើយឬនៅសំរាប់អាហារូបករណ៍នោះ? ប្រសិនបើអ្នកមិនទាន់បានរៀបចំខ្លួននៅឡើយទេ សូមចាប់ផ្តើមពីពេលនេះទៅ?
![]() |
University Of Oxford |
![]() |
University Of Battambang |
គេហរទំព័រអាហារូបករណ៍សំរាប់និស្សិតខ្មែរ
* http://cambodia.usembassy.gov/fulbright_scholarship_program.html
* http://www.adb.org/jsp
* http://www.ait.ac.th
* http://www.idp.com/cambodia
* http://southeastasian.grad.ac.th
* http://www.aiej.or.jp
* http://www.iuj.ac.jp/admis/
* http://www.cseas.kyoto-u.ac.jp/
* http://www.weavingmekong.com
* http://www.asiafoundation.org/
* http://www.highschoolprogramsabroad.com/listingsp3.cfm/listing/30693
* http://www.csc.edu.cn/en
* http://www.moeys.gov.kh/media_center/scholarship.htm
អ្នកអាចសិក្សាបានតាមរយៈដូចមានខាក្រោមនេះ
សូមចែករំលែកបទពិសោធន៍របស់អ្នកនៅទីនេះ ដើម្បីជាជំនួយដល់និស្សិតខ្មែរជំនាន់ក្រោយដែលមានបំណងចង់បាន អហារូបករណ៍ទៅសិក្សានៅបរទេស។ សូមអរគុណ!